ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ (០១៦/១១១៩)
ថ្ងៃចេញផ្សាយ: 03-Dec-2019
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី ៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា១.-គោលបំណង
ច្បាប់នេះមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត
មាត្រា២.-គោលដៅ
ច្បាប់នេះមានគោលដៅកំណត់វិធាននិងយន្តការដើម្បីចូលរួមចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្មដែលក្នុងនោះ ៖
-សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ
-ការធ្វើពាណិជ្ជកម្មនោះមានការប្រកួតប្រជែងដោយសុចរិត និង
-អ្នកប្រើប្រាស់និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត ។

មើលច្រើនបន្ថែមទៀត