ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច(១២១២២០១៨)

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងតែពិភាក្សាលើរបៀបវារៈស្តីពី “សេចក្ដីព្រាងច្បាប់ស្ដីពីបរធនបាលកិច្ច”
.................................................................................
 សេចក្ដីព្រាងច្បាប់ស្ដីពី “បរធនបាលកិច្ច” លើកដំបូងមានគោលបំណង គ្រប់គ្រងមូលនិធិហិរញ្ញប្បទានឥតសំណង ឬអនុបំណុលដែលផ្ដល់ដោយដៃគូអភិវឌ្ឍ ដើម្បីគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្នមូលនិធិទាំងនេះ បាននិងកំពុងគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន។ ប៉ុន្ដែនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យបរធនបាលកិច្ចមានវិសាលភាពទូលំទូលាយ ដែលមិនត្រឹមតែគ្របដណ្ដប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានវិសាលភាព គ្របដណ្ដប់លើវិស័យធានារ៉ាប់រងនិងសោធន វិស័យអចលនទ្រព្យ វិស័យមូលបត្រ និងវិស័យផ្សេងទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ។ ដូច្នេះ ដើម្បីឱ្យវិស័យនេះ អាចចូលរំចំណែកដល់ការធ្វើពិពិធកម្មក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស ស្របតាមនិន្នាការនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងសកលលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំតាក់តែងសារជាថ្មីនូវសេចក្ដីព្រាងច្បាប់ស្ដី “បរធនបាលកិច្ច” ដែលគ្របដណ្ដប់លើបរធនបាលកិច្ចទូទៅនៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម។ សេចក្ដីព្រាងច្បាប់នេះ បានមកពីលទ្ធភាពនៃការចូលរួមស្រាវជ្រាវ និងប្រជុំពិភាក្សា តាមរយៈ ៖ 
១. កិច្ចប្រជុំជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុចំនួន២៨ដង 
២.កិ ច្ចប្រជុំអន្ដរអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន០៤ដង និង
៣.ផ្ដល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុន និងប្រភពទុនលើគ្រប់វិស័យ ដែលកំពុងធ្វើ ប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូអភិវឌ្ឍនានា។
+ គុណប្រយោជន៍នៃការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី “បរធនបាលកិច្ច” មានជាអាទិ៍ ៖ 
១. បង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ 
២.ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និង
៣.ផ្ដល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុន និងប្រភពទុនលើគ្រប់វិស័យ ដែលកំពុង ធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូ អភិវឌ្ឍ នានា។
+ បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមាន រាជរដ្ឋាភិបាលនឹងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើប្រភពបរធនបាលកិច្ចទាំងអស់ ដែលបានធ្វើប្រតិបត្តិ ការនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលបំណងដូចខាងក្រោម ៖
 - បរធានបាលកិច្ចពាណិជ្ជកម្ម : ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច ឬ បុគ្គលណាមួយជាក់លាក់ដែលកំណត់ ដោយអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច ដូចជា មូលនិធិសោធននិវត្តន៍, មូលនិធិអប់រំ និង មូលនិធិប្រហាក់ប្រហែលផ្សេងទៀត។
 - បរធនបាលកិច្ចសាធារណៈ : ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ជាប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរទូទៅដូចជា ការអភិវឌ្ឍវិស័យធានាគារ និងមីក្រូហិរញ្ញវត្ថុ និងការការពារមូលនិធិតាមលក្ខខណ្ឌផ្សេងៗរួមមាន មូលនិធិដែលបានផ្ដល់ឱ្យរាជរដ្ឋាភិបាល ពីភាគីអ្នកផ្ដល់ជំនួយ ឬមូលនិធិដែលផ្ដល់ដោយរាជរដ្ឋាភិបាលទៅបរធនបាល ដើម្បីចាត់ចែង និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។
 - បរធនបាលកិច្ចសង្គម : ត្រូវបានបង្កើតឡើងតាមរយៈការធ្វើប្រទានកម្មទ្រព្យសម្បត្តិ របស់បរធនបាលទាយក ឱ្យទៅបរធនបាល ក្នុងគោលបំណងជាប្រយោជន៍ទូទៅដល់សង្គម រួមមាន វប្បធម៌, អប់រំ, មនុស្សជាតិ, សាសនា និងវិទ្យាសាស្រ្ដ។
 - បរធនបាលកិច្ចបុគ្គល : ត្រូវបានបង្កើតឡើងតាមរយៈការធ្វើប្រទានកម្ម ឬមរតកសាសន៍ សម្រាប់ជាប្រយោជន៍របស់បរធនបាលទាយកខ្លួនឯងផ្ទាល់ ឬបុគ្គលណាមួយ ដែលបានកំណត់ជាក់លាក់ ដោយបរធនបាលទាយក។
បទប្បបញ្ញតិ្ដទូទៅ
- គោលបំណង : ច្បាប់នេះ មានគោលបំណង គ្រប់គ្រងបរធន ដែលត្រូវបានបង្កើតឡើងក្នុង ព្រះរាជាណាចក្រកម្ពុជា។
- គោលដៅ : ច្បាប់នេះ មានគោលដៅកំណត់អំពីវិធាន នីតិវិធីនៃការបង្កើត ចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច។
- វិសាលភាព : ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបរធនបាលកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុចលើរូបដើម្បីទាញយកឯកសារ

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 19625882, Online: 356, Today: 439, Yesterday: 39720, This week: 124107
Web Design: CITA